ឪពុក និង សែន ចូលឆ្នាំចិន

បើអ្នកគិតថាបានបង្កើតគ្រួសារមួយ ហើយចូលអ្នកកុំបោះបង់ រឺ គិតទៅរកប្រពន្ធថ្មី មិនចេះស្កប់ ដោយបណ្តោយអោយប្រពន្ធរបស់អ្នក មើលថែរក្សាកូន ចិញ្ចឹមបីបាច់ថែរក្សាកូន តែម្នាក់ឯង ព្រោះកំឡុងពេលដែលគាត់ពរពោះ និងសំរាល គាត់ពិតជាត្រូវការអ្នកខ្លាំងបំផុត។ កុំចេះបង្កើតកូនហើយ មិនចេះមើលថែរក្សានោះ។ តួយ៉ាងលោកឳពុកជាទីស្នេហារបស់ខ្ញុំគាត់ គិតតែពីសប្បាយ ជាមួយស្រីខាងក្រៅដោយមិនគិត ពីបញ្ហាក្នុងផ្ទះកំពុងប្រឈម។ កាលពី ៤ឆ្នាំមុន គាត់បានស្លាប់ ដោយរោគប្រចាំកាយ ដោយប្រពន្ធក្រោយគាត់មិនបានមើល ដិតដល់ និងមិនហ៊ាន ទាក់ទង មកខាងកូនប្រពន្ធដើមសោះ។ មូលហេតុចំបង គឺគាត់មិនបានរវីរវល់ជា មួយពួកយើង អស់ជាច្រើនឆ្នាំ។ តាំងពីខ្ញុំដឹងក្តី មិនដែលបានភាពកក់ក្តៅពី ម្តាយរឺ ឪពុកនោះឡើយ តែបានទទួលការ មើលថែពី ជីដូន ជីតា​ ខាងម្តាយទៅវិញ។ រហូតដល់បច្ចុប្បន្ន ខ្ញុំនៅតែមិន អធ្យាស្រ័យអោយគាត់ បាន ព្រោះខ្ញុំធំឡើង ដោយភាពភ័យខ្លាច ដោយគ្មានការស្រលាញ់ ដោយអស់ពីចិត្ត និយាយអោយចំ គឺ រស់ដោយភាពប្រវ៉េប្រវ៉ា។ អាយុ ៦ឆ្នាំចេះ​ បើកម៉ូតូ ចេះដឹកបារី លក់ ។ កុមារភាព របស់គេ គឺសប្បាយ ចំនែកកុមារភាព ខ្ញុំគឺ រស់ដោយពឹងកំលាំងខ្លួនឯង។ គេមានរបស់លេងគ្រប់យ៉ាង ចំនែកខ្ញុំ ស្អីក៏គ្មាន។ ប៉ុន្មានឆ្នាំ ដែលខ្ញុំមករៀន នៅភ្នំពេញ ក៏គ្មានបងប្អូន ជីដូនជីតា ខាងលោកឪពុកខ្ញុំទាក់ទង មកដែរ ហេតុអ្វី? ព្រោះពួកគាត់ខ្លាច ជាប់ពាក់ព័ន្ធ ខ្លាចមានគេហៅមកអោយចិញ្ចឹម។ នៅពេលបងប្អូន ខ្ញុំមានអនាគតល្អ ទើបពូកគាត់ចេញមុខមក និយាយថាមិននឹកគុណគេ ? ណ្ហើយអ្នកណាសាងអ្វីតែងទទួលនឹង។ និយាយទៅ ខ្ញុំមិនដែលគិតថា ទៅសែនអោយគាត់ម្តងណាឡើយ ចាត់ទុកថា គាត់គ្មានខ្ញុំជាកូនទៅចុះ។

Advertisements
Posted in ទំព័រដើម | Leave a comment

ដើរដួលថ្ងៃដំបូង

ថ្ងៃ 11 ខែ 2 ឆ្នាំ 2018 រត់ដួលហើយចេញឈាម ជាលើកដំបូង តែមិនធ្ងន់ធ្ងរ តែយំតិចៗ ជិត 1 ម៉ោង មិមទាន់បាត់

Posted in ទំព័រដើម | Leave a comment

រូបថតដំបូង ដែលកូនស្រី ទាថត

រូបដំបូងដែលកូនស្រីប្រាប់ថា ប៉ាស័ព្ទ ថត ហាសហា

Posted in ទំព័រដើម | Leave a comment

ខ្ចីលុយ នឹង មិត្តភក្តិ

មិត្តភក្តិដ៏ជិតស្និត របស់ខ្ញុំគាត់តែងខ្ចីលុយ របស់ខ្ញុំហើយតែងតែ ស៊ីដាច់ដោយគិត ថាលុយនោះរកបាន ដោយស្រួល មិនហតនឿយ តែគាត់មិនដឹងពីភាពលំបាក ភាពនឿយហត់ដែលគាត់មិនដឹង ថាទំរាំគេបានលុយ មួយរយៗ គេលំបាកយ៉ាងណា? បើគាត់ខ្ចីសង ៗ ខ្ញុំនឹងអោយគាត់ ទោះខ្ញុំមិនមានលុយ ច្រើនក៏ដោយ។ គាត់មានគំនិតខុស ពីខ្ញុំ បើខ្ញុំខ្ចីលុយគេ ប៉ុន្មានក៏ដោយ ក៏ខ្ញុំប្រាប់ថ្ងៃដែល ត្រូវសងបើឃើញខ្ញុំ មិនអោយវិញត្រូវទារ ខ្ញុំ។ ព្រោះខ្ញុំគិតថាលុយគេ រកមកដោយញើសឈាម របស់គេ។ ហើយបើប្រាក់ខែ គាត់វិញរាប់ពាន់ ឯនោះ តើគួរអោយគាត់ខ្ចីអត់? បើគាត់ខ្វះខាត ខ្លាំងក៏មិនថា។ និយាយទៅមកពី ចរិតមនុស្សមែន

Posted in ទំព័រដើម | Leave a comment

ខួបកំនើតកូនស្រី

បានកូនស្រី មួយឆ្លាត ហើយ ម្ញិកម្ញក់ ស្អាត ពូកែយកចិត្តអោយតែបានជូនដើរលេង។ ខានស្អែកខួប 2ឆ្នាំហើយ ប៉ាជូនពរកូនសុខភាពល្អ ប្រាជ្ញាវាងវៃ ។ ងាកៗ ការបាន 3 ឆ្នាំបាត់។

Posted in ទំព័រដើម | Leave a comment

ថ្ងៃនេះត្រូវរង្វាន់ s8 plus

ចង់ប្រើ អា s8 + នឹងដែរ តែ មាន 7+ ហើយក៏ដាច់ចិត្តលក់ វាវិញ បាន 730$ ដែរ។ តែនឹករឿងហួស ចិត្តប្អូនថ្លៃ ជីដូនមួយ លឺប្រពន្ធគាត់ ថា ប្តីគាត់ ប្រើ s8 ដែរ ញាក់សាច់ មិនសូវមានលុយហើយ ប្រើសុទ្ធតែ អា 800$ ទៀត។ ការហើយ ម៉ូតូសង់ប៊ិច ជិះអត់កើតទេ ខ្លាចគេថាក្រ ទិញ click ជិះលេង មានអីចោរឃើញស្អាត លួចយកទៅបាត់។ ទូរសព្ទ័ ប្រើសុទ្ធតែប្រេនៗ។ មិនដឹងគាត់ គិតយ៉ាងម៉ិច អត់ដូចឯង សោះការហើយខ្លាច អត់លុយ មានអី ជិះនឹង។

Posted in ទំព័រដើម | Leave a comment

មេផ្ទះ និង ប្តី

វាពិតជាទើសភ្នែក នៅពេលលោកប្តី នៅផ្ទះដេកអេះពោះដោយគ្មានចំនូល កំឡុងពេលប្រពន្ធធ្វើការ 11 ម៉ោង បើខ្ញុំជាគាត់ ខ្ញុំនិងរ៉ាប់រង ការងាផ្ទះដាំបាយ បោកគក់ ដោយសន្សំសំចៃ លុយទុកទិញទ្រនំមួយ។ ប្រពន្ធគាត់មកពីធ្វើការវិញត្រូវដាំបាយបំរើលោកប្តី ទៀត? គក់ខោអាវ? តើគាត់ជាស្តេចមែន? ហេតុអ្វីចេះ ស៊ីបាយមិនចេះដាំ? ចេះស្លៀកខោអាវ មិនចេះបោក? វាពិតជាអៀនខ្មាស់នៅពេល ដែលប្រពន្ធមកពីធ្វើការ ហើយមកបំរើអ្នកទៀត? សំរាប់ខ្ញុំវិញ ភាគច្រើនខ្ញុំសួរគាត់តើញ៉ាំក្រៅ រឺធ្វើម្ហូប ព្រោះប្រាក់ចំនូលយើង រៀងក្រាស់ក្រែល។ មួយអាទិត្យខ្ញុំចូលចង្រ្កាន 2 ថ្ងៃ ដើម្បីជួយសំរាលការងារគាត់។ បើអ្នកចង់ មានគ្រួសារអ្នកត្រូវមានចិត្ត ជួយគ្នា។ យកប្រពន្ធមិនមែន យកមកធ្វើអ្នកបំរើនោះទេ។ បើអ្នករកស៊ី ចិញ្ចឹមគាត់ដោយអោយគាត់នៅតែ ការងារផ្ទះ មិនថ្វីទេ កុំអោយអ្នកដេកស៊ីហើយ ចាំតែស៊ីនោះ វាមិនសមទាល់តែសោះ។

Posted in ទំព័រដើម | Leave a comment